កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខធិការដ្ឋាន គ.ជ.ប.ទ
នារសៀលថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។
ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានជំនាញវិជ្ជាជីវៈ ទំនាក់ទំនងការងារល្អរវាងគ្នានិងគ្នា។ ទន្ទឹមនេះត្រូវធ្វើការតាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា អភិវឌ្ឍសមត្ថភាពបន្ថែម និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពសម្រេចលទ្ធផលឱ្យបានកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានលេខាធិការដ្នាន បានប្រគល់ប័ណ្ណសរសើរ ប្រចាំឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន ជូនមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ និងថវិកាលើកទឹកចិត្តដល់មន្រ្តីគំរូ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវគោរពវិន័យ គោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានឆន្ទះរួម សាមគ្គីភាពផ្ទៃក្នុងល្អ និងចំណេះជំនាញច្បាស់លាស់។





























































































