| | |

លេខាធិការដ្ឋាន គ.ជ.ប.ទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៥​ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ

រសៀលថ្ងៃពុធ ១២ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៥​ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពី លោកអនុប្រធានលខាធិការដ្ឋាន លោកប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីផ្នែក ចំណុះលេខាធិការដ្ឋាន។

ឯកឧត្តម បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានទំនាក់ទំនងការងារល្អ។ ទន្ទឹមនេះត្រូវធ្វើការតាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពឱ្យយបានល្អប្រសើរ។

ជាទីបញ្ចប់ ឯកឧត្តម បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវគោរពវិន័យ គោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានឆន្ទះសាមគ្គីភាពផ្ទៃក្នុងល្អ និងចំណេះជំនាញ។