| | |

ឯកឧត្តម នុត​ សត្យា បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម

ព្រឹកថ្ងៃពុធ ​ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម នុត​ សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជាកម្លាំងចិត្ត ជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែក ក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម។