| |

ឯកឧត្តម សៀង ឡាប្រេស្ស អញ្ជើញដឹកនាំប្រតិភូ ចូលរួមពីធីខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥

នៅថ្ងៃសៅរ៍ ៣ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករា ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តម សៀង ឡាប្រេស្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សាអាន ប្រធាន “គ.ជ.ប.ទ” អញ្ជើញដឹកនាំប្រតិភូ នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” ក្នុងពីធីខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥។