កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខធិការដ្ឋាន គ.ជ.ប.ទ
នារសៀលថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។
ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានជំនាញវិជ្ជាជីវៈ ទំនាក់ទំនងការងារល្អរវាងគ្នានិងគ្នា។ ទន្ទឹមនេះត្រូវធ្វើការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា អភិវឌ្ឍសមត្ថភាពបន្ថែម និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពសម្រេចលទ្ធផលឱ្យបានកាន់តែប្រសើរឡើង។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច គោរពវិន័យ គោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានឆន្ទះរួម សាមគ្គីភាពផ្ទៃក្នុងល្អ និងចំណេះជំនាញច្បាស់លាស់។




















