កិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលទ្ធផលការងារខែមេសា លើកទិសដៅអនុវត្តការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ
នារសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលទ្ធផលការងារខែមេសា លើកទិសដៅអនុវត្តការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចួលរួមពី លោក លោកស្រីជាមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវគោរពវិន័យ គោលការណ៍ បទបញ្ចាផ្ទៃក្នុងរបស់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អ យកចិត្តទុកដាក់ និងខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។
ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ លើការងារជំនាញសម្រាប់ផ្នែក និងការិយាល័យ អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានទំនាក់ទំនង វិជ្ជាជីវការងារល្អ។ ទន្ទឹមនេះត្រូវធ្វើការតាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពឲ្យបានល្អប្រសើរ។