កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ
ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីចំណុះលេខាធិការដ្ឋានទាំងអស់។
ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានថ្លែងអំណរគុណ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីទាំងអស់ ហើយបានផ្ដល់ការណែនាំ និងអនុសាសន៍លើការងារជំនាញសម្រាប់ផ្នែក និងការិយាល័យចំណុះលេខាធិការដ្ឋាន ដើម្បីជាទិសដៅអនុវត្តបន្ថែមក្នុងខែកញ្ញាខាងមុខ។