| | | |

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យកែសម្រួលផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥

នាព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យកែសម្រួលផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥ ផ្ដោតលើការងារត្រួតពិនិត្យកន្លែងដកហូតសេរីភាព និងការងារស៊ើបអង្កេតករណីសង្ស័យមានទារុណកម្ម ក្រោមអធិតបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.ប.ទ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក លោកអនុប្រធានផ្នែក លោកប្រធានការិយាល័យ លោកស្រីអនុប្រធានការិយាល័យ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ៕