គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
នារសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សាអាន ប្រធាន គ.ជ.ប.ទ អមគណៈអធីបតីដោយ ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក គ.ជ.ប.ទ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គណៈអធិបតីបានជូនកាដូអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីជានារី រួមមាន បាច់ផ្កា ផាមួង និងថវិកា។