Featured | កម្រងរូបភាព | ការងារនីតិកម្ម និងជំនួយផ្នែកច្បាប់ | ព័ត៌មាន | ព្រឹត្តិការណ៍ព័ត៌មាន | សកម្មភាពថ្នាក់ដឹកនាំ
ពិធីទទួលប្រអប់ទទួលពាក្យបណ្ដឹងពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
នារសៀលថ្ងៃអង្គារ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន ដើម្បីទទួលប្រអប់ទទួលពាក្យបណ្ដឹងដែលជាការគាំទ្រពីការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចំនួន ៩០០ប្រអប់សំបុត្រ ហើយក្នុងឱកាសនេះផងដែរក៏មានការពិភាក្សាលើកិច្ចសហប្រតិបត្តិការលើសកម្មភាពការងារមួយចំនួនសម្រាប់ឆ្នាំ២០២៥។