| | | |

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន និង អនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំពិធី ប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃក្រសួងមហាផ្ទៃ ឯកឧត្តមសមាជិក គ.ជ.ប.ទ ការិយាល័យតំណាងឧត្តមស្នងការសហប្រជាជាតិទទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ប្រធានលេខាធិការដ្ឋាន និងមន្រីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ នៅសាលាប្រជុំខេត្តព្រៃវែង ទីស្តីការក្រសួងមហាផ្ទៃ។