| | |

លោកជំទាវ សាខឿន សាវ៉ាតឌី បានដឹកនាំគណៈប្រតិភូនៃលេខាធិការដ្ឋាន គ.ជ.ប.ទ ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥

លោកជំទាវ សាខឿន សាវ៉ាតឌី សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូនៃលេខាធិការដ្ឋាន ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តពោធិ៍សាត់។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ អ៉ី សំអុល ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សក្នុងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក លោកជំទាវ ក៍បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីនិងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង/ខ្សោយ លទ្ធផលនានាៗរបស់ពន្ធនាគារ។

គោលបំណងនៃការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យនេះគឺដើម្បីបង្កើនការយល់ដឹងរបស់អាជ្ញាធរមានសមត្ថកិច្ចលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពង្រឹងការគោរពសិទ្ធិជនដែលអាច ឬត្រូវបានដកហូតសេរីភាព និងធានាថាប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនទាំងនោះស្របតាមលិខិតបទដ្ឋាន គោលការណ៍ជាធរមាន។ ជាមួយគ្នានេះដែរ មន្រ្តីអនុវត្តច្បាប់ក៏ត្រូវបានលើកកម្ពស់ និងគាំពារក្នុងការអនុវត្តតួនាទីរបស់ខ្លួន។