លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន ចូលរួមពីធីបុណ្យមាឃបូជា
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចាត់តាំង លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន ចូលរួមពីធីបុណ្យមាឃបូជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង) ស្រុកពញាឮ ខេត្តកណ្តាល។


















