| | |

ឯកឧត្តម នុត សត្យា និងសហការី បានបន្តនាំយកអំណោយផ្ទាល់ខ្លួន និងរបស់សប្បុរសជននានា ប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល

សាលាស្រុកស្រែអំបិល នារសៀលថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” និងសហការី បានបន្តនាំយកអំណោយផ្ទាល់ខ្លួន និងរបស់សប្បុរសជននានាប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិលរួមមាន ទឹកបរិសុទ្ធ ៨០០យួរ/៣៥កេស អង្ករ ២តោន ៣៦៦គីឡូ ពងទា ៣៦០០គ្រាប់ ទឹកត្រី ១៣យួរ ខោទឹកនោម ២ថង់ធំ ភេសជ្ជៈ ៧កេស ទឹកដោះគោ ៨កេស ចង្ក្រានដែកធំ ៥ ខ្ទះធំ ៥ វែកសម្ល ៥ដើម អំបោស ៥ដើម ពាងទឹកជ័រធំចំណុះ ៦០០លីត្រ ចំនួន ៥ពាង ធ្យូង ២០បាវ នំ​កញ្ចក់​ ២ថង់ធំ អង្រឹង ៣ថង់ធំ ខោអាវ ៨ថង់ធំ ក្រមា ៥០០ និងប្រេងសាំង ១០០០លីត្រ ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណ:អភិបាលស្រុកស្រែអំបិល ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ប្រធានលេខាធិការដ្ឋាន និងសហការី ដែលជានិច្ចជាកាល តែងតែចំណាយពេលវេលា ថវិកា កំលាំង គៀងគរជំនួយដេីម្បីចូលរួមឧបត្ថម្ភគាំទ្រកងទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

ឯកឧត្តមប្រធាន លេខាធិការដ្នាន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់របស់ រដ្នបាលស្រុក កងកំលាំងទាំងបីប្រភេទ ដែលបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាកនេះ។