ឯកឧត្តម នុត សត្យា បានចាត់តំណាង ទទួលអំណោយពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចាត់តំណាងដែលប្រចាំការនៅ ទីសំចតសម្រាប់បងប្អូនភៀសសឹកសម្រាក ពេលឆ្លងកាត់ ក្នុងស្រុកស្រែអំបិល ទទួលអំណោយពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តាមរយៈមណ្ឌលអប់រំកែប្រែទី២ រួមមានអង្ករ មី ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ នំ(Cookie) និងសម្ភារប្រើប្រាស់មួយចំនួន សម្រាប់ឧបត្ថម្ភគាំទ្រ និងជួយដល់ប្រជាពលរដ្ឋភៀសសឹក។
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងស្មារតីជាតិខ្មែរតែមួយ ក្នុងគ្រាដ៏លំបាកនេះ។











