| | | |

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន ដើម្បីប្រជុំ ជាមួយតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន ដើម្បីប្រជុំ ជាមួយតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្តីពី លទ្ធផល និងសមិទ្ធផល នៃការងារបណ្តុះបណ្តាលមន្ត្រី “គ.ជ.ប.ទ” កន្លងមក ការរៀបចំកម្មវិធីប្រគល់ប្រអប់សំបុត្រទទួលពាក្យបណ្តឹង និងកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្សេងបន្តទៀតជាមួយ “គ.ជ.ប.ទ” សម្រាប់ឆ្នាំ ២០២៥ នៅបន្ទប់ គ.ជ.ប.ទ ទីស្តីការក្រសួងមហាផ្ទៃ។