| |

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃ “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូនៃលេខាធិការដ្ឋាន ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តព្រះសីហនុ។

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូនៃលេខាធិការដ្ឋាន ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តព្រះសីហនុ។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ម៉ី ឌឿន ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សក្នុងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក ឯកឧត្តម ក៍បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីនិងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង/ខ្សោយ លទ្ធផលនានាៗរបស់ពន្ធនាគារ។

ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថានភាពមន្រ្តី ស្ថានភាពជនជាប់ឃុំ និងមធ្យោបាយដឹកជញ្ជូនរបស់ពន្ធនាគារ។

ក្រៅពីបានផ្ដល់អនុសាសន៍មួយចំនួនជូនពន្ធនាគារខេត្ត ឯកឧត្តម និងគណៈប្រតិភូអមដំណើរ បានប្រគល់ជូនសម្ភារ:ប្រើប្រាស់មួយចំនួនជូនដល់ជនជាប់ឃុំជាស្ត្រី និងកុមារ(កូនតាមម្តាយ) ក្នុងន័យសប្បុរសធម៌។