ឯកឧត្តម នុត សត្យា ព្រមទាំងសហការី បាននាំយកជំនួយជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅវត្តមាគា៍គីរីស្រែអំបិល និងវត្តអង្គរភ្នំខ្លុង ស្ថិតនៅ ស្រុកស្រែអំបិល ខេត្តកោះកុង
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្នាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងសហការី បាននាំយកជំនួយពីសប្បរសជន ដែលបានគៀរគររួមគ្នាទៅប្រគេនជូនព្រះចៅអធិការ ដេីម្បីរៀបចំជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាពក្នុងវត្ត ចំនួន២ មាន វត្តមាគា៍គីរីស្រែអំបិល និងវត្តអង្គរភ្នំខ្លុង ស្ថិតនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។ សម្ភារៈជំនួសឧបត្ថម្ភ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ភេសជ្ជៈ សំភារៈនិងថវិកាទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួបប្រទះការលំបាកពីការរត់គេចពីសង្រ្គាមឈ្លានពានរបស់កងទ័ពសៀម។
ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីសំណក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីយើងអាចត្រឡប់ទៅប្រក្រតីភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា ពួកយើងនៅសមរភូមិក្រោយ មិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយ បន្តជួួយនិងត្រលប់មកសាជាថ្មីបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗរហូតឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។






















