| |

ឯកឧត្តម នុត សាអាន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើការកែសម្រួលព្រះរាជក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

ថ្ងៃអង្គារ-ពុធ ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើការកែសម្រួលព្រះរាជក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក ឯកឧត្តមប្រធានលេខាធិការដ្ឋាន លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែកទាំងបួនផងដែរ។