| |

ឯកឧត្តម នុត សាអាន អញ្ជើញដឹកនាំប្រតិភូ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ រំលឹកខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃពុធ ២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករា ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អញ្ជើញដឹកនាំប្រតិភូ នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ រំលឹកខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥ នៅនីតិបូជានីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ។