| | |

ឯកឧត្តម ហ៊ី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យពន្ធនាគាររាជធានីភ្នំពេញ។

នាថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

ដោយអនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម ហ៊ី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យពន្ធនាគាររាជធានីភ្នំពេញ។

ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ ឯកឧត្តម បានផ្សព្វផ្សាយអំពីគោលការណ៍សិទ្ធិមនុស្សក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

បន្ទាប់មក ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី ការអនុវត្តចំពោះជនជាប់ឃុំ ជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងភាពជាក់ស្តែងរបស់ជនជាប់ឃុំ ក៏ដូចជាលទ្ធផលសម្រេចបាននានារបស់ពន្ធនាគាររាជធានីភ្នំពេញ។

ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំកែលម្អមួយចំនួន ដល់ពន្ធនាគាររាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តបានល្អប្រសើរ និងមួយចំនួនទៀតត្រូវពង្រឹងបន្ថែមដើម្បីសម្រួលដល់ស្ថានភាពចង្រ្អៀតណែនរបស់ជនជាប់ឃុំក្នុងពន្ធនាគារនេះផងដែរ។