| | | | |

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសស៊ើបអង្កេត ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និង លោកមេធាវី សុក សំអឿន

ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសស៊ើបអង្កេត ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និង លោកមេធាវី សុក សំអឿន ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក លោកប្រធានផ្នែកស្តីទី លោកអនុប្រធានផ្នែក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តី ចំណុះលេខាធិការដ្ឋាន។

ក្នុងន័យពង្រឹងសមត្ថភាពមន្រ្តី លេខាធិការដ្ឋាន លើកិច្ចការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម លេខាធិការដ្ឋាន គ.ជ.ប.ទ សហការជាមួយ ក្រុមអ្នកប្រឹក្សាច្បាប់ អមរិន AMRIN Law & Consultants Group រៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល ស្ដីពី បច្ចេកទេសស៊ើបអង្កេត។

ឯកឧត្តម ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ លោកមេធាវី សុខ សំអឿន និងសហការី ដែលបានមកជួយបណ្ដុះបណ្ដាលមន្រ្តី លេខាធិការដ្ឋាន ហើយបានផ្ដាំផ្ញើរឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបចំណេះដឹងដើម្បីជាប្រយោជន៍ដល់ខ្លួនឯង អង្គភាព និងសង្គមជាតិ។

លោកមេធាវី សុខ សំអឿន បានបង្ហាញក្ដីរីករាយដែលបានមករួមចំណែកក្នុងកិច្ចការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។ លោក សង្ឃឹមថាសិក្ខាកាមនឹងឆ្លៀតឱកាសនេះខិតខំបំពេញចំណេះដឹងបន្ថែម។