លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម
ព្រឹកនិងរសៀល ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋានដោយមានការចូលរួមពី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក លោកស្រីប្រធានផ្នែកស្តីទី លោកអនុប្រធានផ្នែក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីចំណុះផ្នែកទាំងអស់។
គោលបំណងនៃការរៀបចំវគ្គនេះ គឺដើម្បី :
១. ឱ្យមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន បានយល់ច្បាស់ពីតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធ
២.មានការចូលរួមពីមន្រ្តីទាំងអស់ក្នុងការពិនិត្យ កែសម្រួលធ្វើឲ្យប្រសើរឡើងនូវមេរៀន ការធ្វើបទបង្ហាញ និងការរៀបចំបើកវគ្គបណ្ដុះបណ្ដាលរបស់ គ.ជ.ប.ទ។