| | |

ឯកឧត្តម នុត សាអាន បានចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ឆ្នាំ នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤

ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អមដោយ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវសមាជិក ឯកឧត្តមប្រធានលេខាធិការដ្ឋាន លោកលោកស្រី អនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានផ្នែក នៃលេខាធិការដ្ឋាន ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ឆ្នាំ នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅវិមានតម្កល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ។