ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន អញ្ជើញចូលរួមពិធីសម្ពោធទីស្នាក់ការថ្មី នៃមជ្ឍមណ្តល ស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន DTA
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” អមដំណើរដោយលោក លោកស្រីអនុប្រធានលេខាធិការដ្ឋាន និងលោកប្រធានផ្នែក អញ្ជើញចូលរួមពិធីសម្ពោធទីស្នាក់ការថ្មី នៃមជ្ឍមណ្តល ស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន DTA ក្រោមអធិតីភាពរបស់ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។