ចាប់ពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់បំណាច់ឆមាសទី១ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានចុះត្រួតពិនិត្យតាមផែនការសកម្មភាពរបស់ខ្លួន នៅតាមកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេស ចំនួន ២៧០ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ២៥៨៦រូប ក្នុងនោះមន្រ្តីគ្រប់គ្រង ចំនួន ១០០២រូប និងជនត្រូវបានដកហូតសេរីភាព ចំនួន ១៥៨៤រូប។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចុះអង្កេត និងស្រាវជ្រាវករណីចោទប្រកាន់សង្ស័យថាមានទារុណកម្ម ទៅលើជនត្រូវបានដកហូតសេរីភាព ចំនួន ២៦ករណី ក្នុងនោះទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះចំនួន ៧ករណី ពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាចំនួន ១៩ករណី (៧៣ទីកន្លែង) ដោយបានជួបសម្ភាសន៍ជាមួយមន្រ្តីពាក់ព័ន្ធចំនួន ១១០រូប និងសាក្សីចំនួន ១០៦រូប។ ជាលទ្ធផលយើងបានរកឃើញភាពមិនប្រក្រតីចំនួន ២១ករណី ដែលបណ្តាលឱ្យជនដែលត្រូវបានដកហូតសេរីភាព រងរបួសធ្ងន់ធ្ងរ ឬជួនកាលរហូតដល់ស្លាប់ក៏មាន។
លក្ខណៈនៃការប្រព្រឹត្តទារុណកម្មគឺ៖
- ការប្រើអំពើហិង្សាដោយមន្រ្តីមានសមត្ថកិច្ចចំនួន ១១ករណី
- ការធ្វេសប្រហែសរបស់អ្នកទទួលខុសត្រូវគ្រប់គ្រងកន្លែងដកហូតសេរីភាពចំនួន១០ករណី ដោយ ផ្តល់ឱកាសឱ្យជនជាប់ឃុំឈ្លោះប្រកែកគ្នារហូតដល់ប្រើអំពើហិង្សាទៅវិញទៅមក
- មាន៥ករណីទៀត គ.ជ.ប.ទ អង្កេតស្រាវជ្រាវរកមិនឃើញដូចការចោទប្រកាន់តាមពាក្យបណ្តឹង និងព័ត៌មានទទួលបានពីបណ្តាញសង្គមនានានោះទេ។
លទ្ធផលការងារក្នុងឆ្នាំនីមួយៗ មានដូចខាងក្រោម៖
ខែធ្នូ ឆ្នាំ២០១៨
បានចុះត្រួតពិនិត្យ កន្លែងឃុំឃាំង និងកន្លែងដកហូតសេរីភាព នៅក្នុងខេត្តចំនួន ៩ មាន ១៨ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ១៥៤រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ៦៤រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៩០រូប។
ឆ្នាំ២០១៩
បានចុះត្រួតពិនិត្យតាមផែនការសកម្មភាពប្រចាំឆ្នាំ នៅកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាព ក្នុង ១៨រាជធានី-ខេត្ត មាន ៥៤ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៤៨៦រូប ក្នុងនោះមានមន្រ្តីគ្រប់គ្រងចំនួន ១៧១រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៣១៥រូប។
ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៩ករណី មាន ១៥ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦២រូប ក្នុងនោះមានមន្ត្រីពាក់ព័ន្ធចំនួន ៣២រូបនិងសាក្សីចំនួន ៣០រូប។
ជាលទ្ធផលបានរកឃើញ ចំនួន ៦ករណី៖
- ខេត្តកំពង់ចាម ២ករណី (អធិការដ្ឋាននគរបាលស្រុកកំពង់សៀម “ប្រើអំពើហិង្សាឱ្យជនសង្ស័យរបួសធ្ងន់”, ពន្ធនាគារខេត្ត “ជាករណីធ្វេសប្រហែស បណ្តាលអោយពិរុទ្ធជនស្លាប់”)
- ខេត្តបន្ទាយមានជ័យ ២ករណី (ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត “ប្រើអំពើហិង្សារហូតដល់ស្លាប់ជនសង្ស័យ” នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត “ប្រើអំពើហិង្សា គំរាម សម្លុតនៅពេលសួរចម្លើយ”)
- ខេត្តកណ្តាល (ពន្ធនាគារខេត្ត ជនជាប់ចោទស្លាប់ដោយសារជំងឺគាំងបេះដូង)
- រាជធានីភ្នំពេញ (មជ្ឈមណ្ឌលសំចតសង្គមកិច្ច “ព្រៃស្ពឺ” ជនអនាថាស្លាប់ដោយជំងឺប្រចាំកាយ)។
ឆ្នាំ២០២០
បានចុះត្រួតពិនិត្យតាមផែនការសកម្មភាពប្រចាំឆ្នាំ នៅកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពក្នុង ២៥រាជធានី-ខេត្ត មាន ៧៧ទីកន្លែង បានជួបសម្ភាសន៍ជាមួយជនពាក់ព័ន្ធ ៨៤៧រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ៣៣១រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៥១៦រូប។
ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៣ករណី មាន ៨ទីកន្លែង ដោយជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ២៨រូប ក្នុងនោះមានមន្ត្រីពាក់ព័ន្ធចំនួន ១៣រូប និងសាក្សីចំនួន ១៥រូប។
ជាលទ្ធផលបានរកឃើញ ចំនួន ៣ករណី៖
- ខេត្តកណ្តាល ១ករណី (ពន្ធនាគារខេត្ត “ជាករណីធ្វេសប្រហែស បណ្តាលអោយជនជាប់ឃុំព្រួតគ្នាវាយទៅលើជនត្រូវចោទរហូតដល់ស្លាប់”ជនជាប់ឃុំចំនួន ១១នាក់ ត្រូវបានដាក់ទោសបន្ថែម១០ឆ្នាំម្នាក់)
- ខេត្តកំពត ១ករណី (ស្នងការដ្ឋាន “ប្រើអំពើហិង្សានៅពេលសួរចម្លើយនៅការិយាល័យប្រឆាំងគ្រឿងញៀន”)។
- សាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ករណីនេះបានណែនាំឲ្យម្ចាស់បណ្តឹងប្តឹងទៅតុលាការទាក់ទងការទាមទារសំណងជំងឺចិត្ត)។
ឆ្នាំ២០២១
បានចុះត្រួតពិនិត្យតាមផែនការប្រចាំឆ្នាំ នៅកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពក្នុង ១៩រាជធានី-ខេត្ត មាន ៥៧ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធ ចំនួន ៤៥៦រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ២០៨រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ២៤៨រូប។
សកម្មភាពថ្នាក់ដឹកនាំ
សកម្មភាពជួបសម្ភាស
ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៣ករណី មាន ៨ទីកន្លែង ដោយជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ១៦រូប ក្នុងនោះមានមន្ត្រីពាក់ព័ន្ធចំនួន ១២រូប និងសាក្សីចំនួន ៤រូប។
ជាលទ្ធផលបានរកឃើញ ចំនួន ៣ករណី៖
- ខេត្តបាត់ដំបង ២ករណី (អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក “ប្រើអំពើហិង្សា និងធ្វេសប្រហែសបណ្តាលឱ្យជនដែលបានដកហូតសេរីភាពស្លាប់” និងអធិការដ្ឋាននគរបាលស្រុកសង្កែ “ជាករណីធ្វេសប្រហែសបណ្តាលឱ្យជនសង្ស័យស្លាប់បន្ទាប់ពីឃាត់ខ្លួន និងសួរចម្លើយ”)
- ខេត្តកំពង់ស្ពឺ (ពុំបានចុះ ដោយស្នងការដ្ឋាននគរបាលខេត្ត ធ្វើរបាយការណ៍ឆ្លើយបំភ្លឺ ដំណាក់កាលជំងឺឆ្លងកូវីដ១៩)។
ឆ្នាំ២០២២
បានចុះត្រួតពិនិត្យតាមផែនការប្រចាំឆ្នាំ នៅកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាព ២០ខេត្ត មាន ៦០ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦១១រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ២១៦រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ៣៩៥រូប។
សកម្មភាពថ្នាក់ដឹកនាំ
សកម្មភាពជួបសម្ភាសន៍
ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៨ករណី មាន ៣១ទីកន្លែង ដោយជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦៧រូប ក្នុងនោះមន្ត្រីពាក់ព័ន្ធចំនួន ៣៨រូប និងសាក្សីចំនួន ២៩រូប។
ជាលទ្ធផលបានរកឃើញ ចំនួន ៩ករណី៖
- ខេត្តតាកែវ ១ករណី (អធិការដ្ឋាននគរបាលស្រុកទ្រាំង “ជាករណីធ្វេសប្រហែស បណ្តាលឱ្យជនសង្ស័យចងកដោយខោខ្លី និងស្រោមខ្នើយរហូតដល់ស្លាប់”)
- ខេត្តក្រចេះ ១ករណី (ប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំស្វាយជ្រះ ស្រុកស្នួល “ជាករណីធ្វេសប្រហែស បណ្តាលឱ្យមានរបួស”)
- ខេត្តកំពង់ឆ្នាំង ១ករណី (អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង “ជាករណីធ្វេសប្រហែសបណ្តាលឱ្យជនសង្ស័យចងកនឹងភួយរហូតដល់ស្លាប់”)
- នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ១ករណី (សហការចាប់ជនល្មើសពីខេត្តក្រចេះ “ប្រើអំពើហិង្សា បន្ទាប់ពីប្រតិបត្តិការចាប់ខ្លួន”)
- ខេត្តកំពង់ធំ ១ករណី (ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ “ជាករណីធ្វេសប្រហែសបណ្តាលឱ្យជនសង្ស័យស្លាប់ បន្ទាប់ពីប្រតិបត្តិការចាប់ខ្លួន និងធ្វើដំណើរតាមផ្លូវ”)
- រាជធានីភ្នំពេញ ៣ករណី (អធិការដ្ឋាននគរបាលខណ្ឌដូនពេញ “ប្រើអំពើហិង្សាបណ្តាលឱ្យជនសង្ស័យមានរបួស”, សង្កាត់គោករកា ខណ្ឌព្រែកព្នៅ “ប្រើអំពើហិង្សាបណ្តាលឱ្យជនសង្ស័យស្លាប់” និងមជ្ឈមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ រាជធានីភ្នំពេញ “ជាករណីធ្វេសប្រហែសបណ្តាលឱ្យជនត្រូវបានដកហូតសេរីភាពមានជំងឺរហូតដល់ស្លាប់”)
- ខេត្តត្បូងឃ្មុំ (មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង)មិនដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គម។
ឆមាសទី១ ឆ្នាំ២០២៣
បានចុះត្រួតពិនិត្យតាមផែនការប្រចាំឆ្នាំ នៅកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាព ១ខេត្ត (ខេត្តកោះកុង) មាន ៤ទីកន្លែង ដោយបានសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៣២រូប ក្នុងនោះមានមន្ត្រីគ្រប់គ្រងចំនួន ១២រូប និងជនដែលត្រូវបានដកហូតសេរីភាពចំនួន ២០រូប។
សកម្មភាពជួបសម្ភាសន៍
ចុះអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹង និងតាមបណ្តាញសារព័ត៌មាន ចំនួន ៥ករណី មាន ១១ទីកន្លែង ដោយបានជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៤៣រូប ក្នុងនោះមន្ត្រីពាក់ព័ន្ធចំនួន ១៥រូប និងសាក្សីចំនួន ២៨រូប។
ជាលទ្ធផលបានរកឃើញ ចំនួន ៥ករណី៖
ខេត្តត្បូងឃ្មុំ ១ករណី (ពន្ធនាគារខេត្ត “ប្រើអំពើហិង្សាបណ្តាលឱ្យទណ្ឌិតពិការភ្នែកទាំងសងខាង”)
- ខេត្តកោះកុង ១ករណី (ពន្ធនាគារខេត្ត “ប្រើអំពើហិង្សា និងជេប្រមាថទៅលើជនជាប់ឃុំ”)
- រាជធានីភ្នំពេញ ២ករណី (មណ្ឌលអប់រំកែទី១ ១ករណី “ប្រើអំពើហិង្សា” និង១ករណី “ជាករណីធ្វេសប្រហែស” បណ្តាលឲ្យមានហិង្សារវាងជនជាប់ឃុំ និងជនជាប់ឃុំ មណ្ឌលអប់រំកែប្រែទី១)
- ខេត្តត្បូងឃ្មុំ ១ករណី (ពន្ធនាគារខេត្ត “ប្រើអំពើហិង្សាបណ្តាលឱ្យទណ្ឌិតពិការភ្នែកទាំងសងខាង”)
- ខេត្តកំពង់ស្ពឺ ១ករណី (ពន្ធនាគារខេត្តកំពង់ស្ពឺ “ជាករណីធ្វេសប្រហែស” មានអំពើហិង្សារវាងជនជាប់ឃុំ និងជនជាប់ឃុំ បណ្តាលឱ្យជនត្រូវចោទ ០១នាក់ស្លាប់ )។