| | | | |

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ

នារសៀលថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធីបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចួលរួមពី លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីចំណុះផ្នែកទាំងអស់ នៃលេខាធិការដ្ឋាន។

ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានថ្លែងអំណរគុណ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីទាំងអស់ ហើយបានផ្ដល់ការណែនាំ និងអនុសាសន៍លើការងារជំនាញសម្រាប់ផ្នែក និងការិយាល័យចំណុះលេខាធិការដ្ឋាន ដើម្បីជាទិសដៅអនុវត្តបន្តបន្ថែមទៀត៕