គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា United Nations Human Rights in Cambodia បានរៀបចំវគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ក្រោមប្រធានបទ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ស្តីពីការបង្ការ ទប់ស្កាត់ទារុណកម្ម និងសិទ្ធិជនជាប់ឃុំ
នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”សហការជាមួយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា United Nations Human Rights in Cambodia បានរៀបចំវគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ក្រោមប្រធានបទ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ស្តីពីការបង្ការ ទប់ស្កាត់ទារុណកម្ម និងសិទ្ធិជនជាប់ឃុំ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយផ្តោតសំខាន់ទៅលើសិទ្ធិជនជាប់ឃុំនិងការបង្ការទារុណកម្ម។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការិយាល័យឧត្តមស្នងការអង្កការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា United Nations Human Rights in Cambodia ប្តេជ្ញាបន្តកិច្ចសហការប្រតិបត្តិការល្អទាំងផ្នែកបច្ចេកទេស និងផ្សេងៗដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។