| | | | |

ពិធីបិទវគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ក្រោមប្រធានបទ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ស្តីពីការបង្ការ ទប់ស្កាត់ទារុណកម្ម និងសិទ្ធិជនជាប់ឃុំ

នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”សហការជាមួយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា United Nations Human Rights in Cambodia បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ក្រោមប្រធានបទ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ស្តីពីការបង្ការ ទប់ស្កាត់ទារុណកម្ម និងសិទ្ធិជនជាប់ឃុំ។

ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានសង្ឃឹមយ៉ាងម៉ុតមាំថា មន្រ្តីនឹងយកចំណេះជំនាញដែលទទួលបានពេលនេះ ទៅប្រើប្រាស់ក្នុងការអនុវត្តការងាររៀងៗខ្លួន ហើយបន្តចែករំលែកទៅឱ្យមន្រ្តីនៅក្នុងលេខាធិការដ្ឋាន មន្រ្តីមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធនានា។

ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានសំណូមពរទៅកាន់សិក្ខាកាមមានដូចជា៖

១.សូមយកចំណេះ ជំនាញនេះយកទៅប្រើប្រាស់ក្នុងការអនុវត្តការងាររៀងៗខ្លួន ហើយបន្តផ្សព្វផ្សាយចែករំលែកទៅអ្នកពាក់ព័ន្ធ។

២.សូមធ្វើការសិក្សាស្វែងយល់បន្ថែមទៅលើការងារដែលពាក់ព័ន្ធ និងជំនាញរបស់ខ្លួន។

៣.ខិតខំយកចិត្តទុកដាក់បន្ថែម និងត្រូវមានទំនួលខុសត្រូវនៅក្នុងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានជូនពរ លោកស្រី អស់លោក ជាគណៈគ្រប់គ្រងវគ្គ និងសិក្ខាកាម ជួបតែសេចក្តីសុខ សុខភាពល្អ ជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន៕