ឯកឧត្តម សៀង ឡាប្រេស្ស បានដឹកនាំគណៈប្រតិភូ ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិ នៅវិមានតម្កល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងវិមានឯករាជ្យ
ឯកឧត្តម សៀង ឡាប្រេស្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សាអាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូរួមមាន ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក គ.ជ.ប.ទ លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន លោក ប្រធានផ្នែក ប្រធានផ្នែកស្តីទីនិង អនុប្រធានផ្នែក ចំណុះលេខាធិការដ្ឋាន នៃគ.ជ.ប.ទ ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុទាមទារមកវិញនូវឯករាជ្យ និងអធិបតេយ្យភាពជាតិ ក្រោមព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ នៅវិមានតម្កល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងវិមានឯករាជ្យ៕