ឯកឧត្តម នុត សត្យា បានអញ្ជើញចូលរួមកម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានអញ្ជើញចូលរួមកម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
កម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់មានគោលបំណង៖
១.ឈ្វេងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃ អង្គការសហប្រជាជាតិរបស់ក្រសួង ពាក់ព័ន្ធ អង្គការសង្គមស៊ីវិល បណ្ដាញដែលដឹកនាំដោយកុមារ និង យុវជន និងលើកទឹកចិត្តឱ្យរួមគ្នាបន្តពង្រឹងការអនុវត្តអនុសាសន៍ឱ្យកាន់តែប្រសើរឡើង។
២.ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ បានទទួលព័ត៌មានថ្មីៗស្តីពី ការចែករំលែកបទពិសោធន៍នៅក្នុងការអនុវត្ត អនុសាសន៍ ការដាក់បញ្ចូលអនុសាសន៍ទៅក្នុងផែនការសកម្មភាព និងថវិការបស់សាមីក្រសួង ស្ថាប័ន។
៣.បង្កើនសមត្ថភាពរបស់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបណ្ដាញដែលដឹកនាំដោយកុមារ និងយុវ ជនក្នុងការចូលរួមពិនិត្យតាមដានការអនុវត្តអនុសាសន៍ និងពិភាក្សាពិគ្រោះយោបល់ដើម្បីឈានទៅការអនុវត្តកាន់តែប្រសើរឡើង។
៤.សំណូមពរដល់ក្រសួង ស្ថាប័ន ក្នុងការរៀបចំ និងបញ្ចូនរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តឆ្លើយតប ទៅនឹងអនុសាសន៍ទៅអគ្គលេខាធិការដ្ឋាន ក.ជ.ក. ដើម្បីរៀបចំធ្វើការបូកសរុប។