កិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ
នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធីបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចួលរួមពី លោក អនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធាន ប្រធានស្តីទី អនុប្រធានការិយាល័យ និងមន្រ្តីចំណុះផ្នែកទាំងអស់ នៃលេខាធិការដ្ឋាន។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានផ្ដល់ការណែនាំដល់មន្រ្តីលេខាធិការដ្ឋានទាំងអស់ ត្រូវគោរពវិន័យ និងបទបញ្ចាផ្ទៃក្នុងរបស់លេខាធិការដ្ឋាន និងសេចក្តីណែនាំ របស់ក្រសួង។ ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ លើការងារជំនាញសម្រាប់ផ្នែក និងការិយាល័យចំណុះលេខាធិការដ្ឋាន ត្រូវពង្រឹងសមត្ថភាពបន្ថែម មានស្មារតីទទួលខុសត្រូវ មានសាមគ្គីភាព មានទំនាក់ទំនងល្អ ត្រូវធ្វើការតាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា និងបង្កើតគំនិតថ្មីៗដើម្បីអនុវត្តការងាររបស់អង្គភាពបានល្អប្រសើរសម្រាប់ឆ្នាំ២០២៥។