| | |

ថ្នាកដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន តំណាង ឯកឧត្តមប្រធាន គ.ជ.ប.ទ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យ មាឃបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

ថ្នាកដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម តំណាង ឯកឧត្តមប្រធាន គ.ជ.ប.ទ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យ មាឃបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា នៅបរិវេណឧបដ្ឋានសាលាបុណ្យ មុខព្រះមហាសក្យមុនីចេតិយ ជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងពិធីនោះដែរក៏មានការយាង និមន្តអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ មន្រ្តីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មកពីទីជិត ឆ្ងាយ យ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្រ្តី នៃលេខាធិការដ្ឋាន គ.ជ.ប.ទ ក៏បានរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យ សូមឱ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមឃុំគ្រង ថែរក្សាយើងទាំងអស់គ្នាជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត បន្តរស់នៅក្រោមម្លប់សន្តិភាពជារៀងតទៅ៕