| | | |

ឯកឧត្ដម នុត​ សត្យា​ និងលោកជំទាវ​ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ បានចូលរួមរៀបចំវេចខ្ចប់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្តល់ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក

ក្នុងស្មារតីជាតិខ្មែរតែមួយ! រយៈពេលពេញ ១ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម នុត​ សត្យា​ ប្រធាន​លេខា​ធិការ​ដ្នាន​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ និងលោកជំទាវ​ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ជាច្រើនរូប បានចូលរួមរៀបចំវេចខ្ចប់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្តល់ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យនិងបូរណភាពទឹកដី នៃកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយែនឌ័រ និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង នៃក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែល ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម នុត​ សត្យា​ ប្រធាន​លេខា​ធិការ​ដ្នាន​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ បាននាំយកថវិកា សម្ភារៈមួយចំនួនរបស់ថ្នាក់ដឹកនាំ​លេខាធិការ​ដ្នាន​ និងមន្ត្រី​ផ្នែក​ទាំង​អស់​​ ដើម្បីចូលរួមក្នុងបុព្វហេតុមនុស្សធម៌ និងបង្ហាញទឹកចិត្តស្នេហាជាតិមាតុភូមិ គាំទ្រដល់វីរកងទ័ពកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងជនភៀសសឹកជាច្រើនគ្រួសារ ដែលកំពុងត្រូវការជំនួយជាចាំបាច់៕