ឯកឧត្ដម នុត សត្យា និងលោកជំទាវ បានចាត់សហការី នាំយកអំណោយសម្រាប់ផ្ដល់ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅស្រុកស្រែអំបិល ខេត្តកោះកុង
ក្នុងស្មារតីជាតិខ្មែរតែមួយ! ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម នុត សត្យា ប្រធានលេខាធិការដ្នាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលោកជំទាវ បានចាត់សហការី នាំយកអំណោយមានគ្រឿងឧបភោគ -បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្ដល់ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ពីរតំបន់សង្រ្គាមឈ្លានពានរបស់កងទ័ពថៃ ចំនួន ២វត្ត នៅវត្តអង្គរភ្នំខ្លុង ចំនួន ១៥០ នាក់ និង វត្តសាលាម្នាង ចំនួន ១៤៧០ នាក់ ស្រុកស្រែអំបិល ខេត្តកោះកុង ។



















