| | |

ឯកឧត្តម ហុី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១

ដោយអនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម ហ៊ី ព្រូ សមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១។

ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកប្រធានមណ្ឌល និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីគោលការណ៍សិទ្ធិមនុស្សក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក ឯកឧត្តម និងគណៈប្រតិភូក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី ការអនុវត្តចំពោះជនជាប់ឃុំ ជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់មណ្ឌលកែប្រែទី១។

ឯកឧត្តម និងគណៈប្រតិភូ បានផ្ដល់អនុសាសន៍មួយចំនួន ក្នុងនោះមានចំណុចមួយចំនួនដែលមណ្ឌលអប់រំកែប្រែទី១បាននិងកំពុងអនុវត្តបានល្អប្រសើ និងមួយចំនួនអាចពង្រឹងបន្ថែមដើម្បីសម្រួលដល់ស្ថានភាពចង្រ្អៀតណែនក្នុងមណ្ឌលអប់រំកែប្រែទី១ផងដែរ។