| | | |

ឯកឧត្តម កែវ តារាពង្ស បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តតាកែវ។

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម កែវ តារាពង្ស អនុប្រធាន “គ.ជ.ប.ទ” ដោយអនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តតាកែវ។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូ បានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សក្នុងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី ជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់ពន្ធនាគារ ហើយបានចែករំលែកបទពិសោធន៍ និងផ្ដល់អនុសាសន៍មួយចំនួនដល់មន្រ្តីពន្ធនាគារផងដែរ៕