ឯកឧត្តម ញ៉ែម វ៉ាន់នី ជាសមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យនៅពន្ធនាគារខេត្តពោធិ៍សាត់ និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ដោយអនុវត្តតាមការចាត់តាំងរបស់ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចាត់តាំងឯកឧត្តម ញ៉ែម វ៉ាន់នី ជាសមាជិកនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅខេត្តពោធិ៍សាត់ និងបាន÷
ជំនួបពិភាក្សា : ជួបសំណេះសំណាល និងជម្រាបជូនពីតួនាទីនិងភារកិច្ចរបស់គណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម ជាមួយ លោកប្រធានពន្ធនាគារ អធិការនគរបាលក្រុងពោធិ៍សាត់ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហការរវាង គណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរសាធារណ: ទទួលគ្រប់គ្រងកន្លែងដកហូតសេរីភាព និងបានផ្សព្វផ្សាយគោលការណ៍សិទ្ធិមនុស្ស ក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់លើជនដែលត្រូវបានឬអាចត្រូវបានដកហូតសេរី ភាព ជាបន្តបាន ៖
ការចុះពិនិត្យផ្ទាល់ ឯកឧត្តម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ និងស្ថានភាពការងារនៅពន្ធនាគារខេត្ត និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
ការស្វែងយល់ពីស្ថានភាពទូទៅ៖ បានជួបសម្ភាសន៍ផ្ទាល់ជាមួយមន្ត្រីពន្ធនាគារ ជនដែលបាន ឬត្រូវបានដកហូតសេរីភាព និងមន្រ្តីនគរបាលយុត្តិធម៌ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក។
ចុងបញ្ចប់ ឯកឧត្តមប្រធានប្រតិភូ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះចំណុចវិជ្ជមានដែលពន្ធនាគារខេត្ត និងអធិការដ្ខានក្រុងពោធិ៍សាត់ ដែលបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរនាពេលកន្លងមករហូតបច្ចុប្បន្ន។



















