| | |

ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមការចាត់តាំងរបស់ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចាត់តាំង ឯកឧត្តម ញ៉ែម វ៉ាន់នី ជាសមាជិកនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅខេត្តពោធិ៍សាត់ និងបាន÷

🔹 ជំនួបពិភាក្សា : ជួបសំណេះសំណាលសំដែងការគួរសមនិងជម្រាបជូនពីតួនាទីនិងភារកិច្ចរបស់គណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម ជាមួយ ឯកឧត្តមអភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តដែលជាប្រធាន គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហការរវាង គណ:កម្មាធិការជាតិប្រឆាំងទារុណកម្មនិងអាជ្ញាធរសាធារណ: ទទួលគ្រប់គ្រងកន្លែងដកហូតសេរីភាព និងបានផ្សព្វផ្សាយគោលការណ៍សិទ្ធិមនុស្ស ក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់លើជនដែលត្រូវបានឬអាចត្រូវបានដកហូតសេរីភាពជាបន្តបាន ៖

🔹 ការចុះពិនិត្យផ្ទាល់ ឯកឧត្តម បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ និងស្ថានភាពការងារនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់។

🔹 ការស្វែងយល់ពីស្ថានភាពទូទៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ៖ បានជួបសម្ភាសន៍ផ្ទាល់ជាមួយមន្ត្រីនគរបាល យុត្តិធម៌ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក។

​ចុងបញ្ចប់ ឯកឧត្តមប្រធានប្រតិភូ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះចំណុចវិជ្ជមានដែលមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដែលបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរនាពេលកន្លងមករហូតបច្ចុប្បន្ន។