ឯកឧត្តម នុត សត្យា បានដឹកនាំមន្ត្រី អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សិទ្ធិមានសេរីភាព” ដែលរៀបចំឡើងដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR ប្រចាំកម្ពុជា
នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្នាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំមន្ត្រី ចំណុះលេខាធិការដ្ឋាន ចំនួន ២រូប អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សិទ្ធិមានសេរីភាព” ដែលប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៥ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ ដែលរៀបចំឡើងដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR ប្រចាំកម្ពុជា។



















