| | | | | |

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងសហការី បានជួបពិភាក្សាការងារជាមួយ លោក James McCabe នាយកប្រតិបត្តិអង្គភាព CPU និង លោក Rick Ross នាយករង

ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក James McCabe នាយកប្រតិបត្តិអង្គភាព CPU និង លោក Rick Ross នាយករង។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណុចគន្លឹះមួយចំនួន រួមមាន៖

✅ ការចែករំលែកបទពិសោធន៍៖ ការស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ស្ថាប័នទាំងពីរក្នុងការការពារនិងការស៊ើបអង្កេតបទល្មើស។

✅ ការបណ្តុះបណ្តាលបច្ចេកទេស៖ អង្គភាព CPU បានផ្តល់ឱកាសដល់មន្ត្រី គ.ជ.ប.ទ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់លើជំនាញកោសល្យវិច័យ (Forensics) និងការស៊ើបអង្កេតបទល្មើសទូទៅ។

✅ កិច្ចសហការលើផ្នែកកោសល្យវិច័យ៖ ការព្រមព្រៀងក្នុងការប្រើប្រាស់ធនធានបច្ចេកទេស និងមន្ទីរពិសោធន៍ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្វែងរកការពិត។

កិច្ចទំនាក់ទំនង និងសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ គឺជាជំហានថ្មីមួយទៀតក្នុងការត្រៀមលក្ខណៈបម្រើការងារក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិជ្ជាជីវៈ កិច្ចការពារកុមារ ការពង្រឹងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។