Featured | កម្រងរូបភាព | កិច្ចប្រជុំ | ព័ត៌មាន | ព្រឹត្តិការណ៍ព័ត៌មាន | សកម្មភាពថ្នាក់ដឹកនាំ | សកម្មភាពអង្គភាព
ឯកឧត្តម សៀង ឡាប្រេស្ស បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោក បេនចាមីន ម៉ូរ៉ូ Benjamin Moreau មន្រ្តីទទួលបន្ទុក “OHCHR”
នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” អមដោយ ឯកឧត្តម អនុប្រធាន ឯកឧត្តម ប្រធានលេខាធិការដ្ឋាន និងមន្រ្តីលេខាធិការដ្ឋាន បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោក បេនចាមីន ម៉ូរ៉ូ Benjamin Moreau មន្រ្តីទទួលបន្ទុកនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា “OHCHR” និងសហការី ដើម្បីបង្ហាញពីអាណត្តិការងាររបស់ OHCHR និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាង គ.ជ.ប.ទ និង OHCHR ក្នុងឆ្នាំ២០២៦។











