| | |

ឯកឧត្តម សៀង ឡាប្រេស្ស បានដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក “គ.ជ.ប.ទ” រួមទាំងមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” ចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភកៈ កែវ អ៊ាន ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម កែវ តារាពង្ស អនុប្រធាន “គ.ជ.ប.ទ”

នៅរសៀលថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក “គ.ជ.ប.ទ” និងមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” ចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភកៈ កែវ អ៊ាន ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានទទួលមរណភាពវេលាម៉ោង ០៦៖៣០ នាទីព្រឹក ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។