ឯកឧត្តម នុត សត្យា បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តស្ទឹងត្រែង
នៅថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តស្ទឹងត្រែង។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សក្នុងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម ក៍បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីនិងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់ពន្ធនាគារ។
























