| |

ឯកឧត្តម នុត សាអាន អញ្ជើញដឹកនាំប្រតិភូ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”

ថ្ងៃពុធ ៨ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករា ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អញ្ជើញដឹកនាំប្រតិភូ នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” គម្រប់ខួប ១៣ឆ្នាំ នាមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ។