កិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ
រសៀលថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព ក្នុងឆ្នាំ២០២៥ ក៏ដូចជាពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា ដែលគណៈប្រតិភូត្រួតពិនិត្យជួបប្រទះកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញ ចំណុះលេខាធិការដ្ឋាន។















