| | |

ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ចូលជួបធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

នារសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចូលជួបធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារសម្រេចបាន និងទិសដៅការងារសម្រាប់អនុវត្តបន្ត របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម អនុប្រធាន គ.ជ.ប.ទ ឯកឧត្តមប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន និងលោកប្រធានផ្នែក ចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងបានផ្តល់គោលការណ៍ណែនាំតម្រង់ទិសការងារមួយចំនួន និងជាត្រីវិស័យសម្រាប់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម យកទៅអនុវត្តន៍ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។