| |

កិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាទី១ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ”

នាព្រឹកថ្ងៃពុធ ៦ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំ កិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាទី១ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន “គ.ជ.ប.ទ” ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” ឯកឧត្តមប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” បានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់អំពីលទ្ធផលការអនុវត្តការងាររបស់លេខាដ្ឋាន “គ.ជ.ប.ទ” និងផ្នែកពាក់ពាក់ព័ន្ធក្នុងត្រីមាសទី១ កន្លងមក ព្រមទាំងពិនិត្យវាយតម្លៃ និងពិភាក្សាពីបញ្ហាប្រឈម និងចំណុះខ្វះខាតមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដើម្បីដាក់ចេញជាទិសដៅត្រីមាសបន្ទាប់។

ជាកិច្ចបន្ទាប់ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាននៅក្នុងត្រីមាសទី១ និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ ជូនគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានកោតសរសើរពីលទ្ធផលដែលបានសម្រេចកន្លងមក និងបានធ្វើការណែនាំដល់លេខាធិការដ្ឋានត្រូវយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ចំពោះទិសដៅបន្ត ត្រូវអនុវត្តឱ្យចេញជារូបរាង និងលទ្ធផលជាបន្តបន្ទាប់នាពេលខាងមុខនេះ។