| | |

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខធិការដ្ឋាន គ.ជ.ប.ទ

នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានជំនាញវិជ្ជាជីវៈ ទំនាក់ទំនងការងារល្អរវាងគ្នានិងគ្នា។ ទន្ទឹមនេះត្រូវធ្វើការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា អភិវឌ្ឍសមត្ថភាពបន្ថែម និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពសម្រេចលទ្ធផលឱ្យបានកាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច គោរពវិន័យ ក្រមសីលធម៌គោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានឆន្ទះរួម សាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើផងរៀនផង និងមានចំណេះជំនាញច្បាស់លាស់។