| | |

ឯកឧត្តម នុត សត្យា បានដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” ចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ញ៉ែម សារ៉ន

នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” ចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព នៅវេលាម៉ោង ១១៖២០ នាទីព្រឹក ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋាននៃសព ផ្ទះលេខ J-89 ផ្លូវលេខ HH-12 (បុរីហេងហៀង) សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕